ខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរី គឺជាខេត្តមួយដែលសំបូរទៅដោយជ្រោះជ្រងជ្រលងដងអូរ និងព្រៃភ្នំដែលជាប្រភេទធម្មជាតិទេសចរណ៏សុទ្ធសាត។ តាមរយៈការសន្និដ្ឋានរបស់អ្នកបរបាញ់សត្វក្នុងខេត្តបានបញ្ជាក់ថាៈ ខេត្តមណ្ឌលគីរី មានទឹកធ្លាក់ជាង ៦០កន្លែង ទាំងតូចទាំងធំ ដែលជាប្រភពផ្តល់ថាមពលយ៉ាងខ្លាំងផ្នែកអគ្គិសនីទៅថ្លៃអនាគត។
ក. រមណីយដ្ឋានទឹកជ្រោះប៊ូស្រាៈ
ទឹកជ្រោះប៊ូស្រា មានចំងាយ ៤៣គ.ម ពីទីរួមខេត្តដោយធ្វើដំណើរតាមផ្លូវគ្រួសក្រហមឆ្ពោះ ទៅរកស្រុកពេជ្រចិន្តា។
ទឹកជ្រោះប៊ូស្រា ជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគីរី។ ទឹកជ្រោះនេះចែកចេញជាបីដំណាក់៖
- ដំណាក់ទី១៖ ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និងកំពស់ពី ១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
- ដំណាក់ទី២៖ ទឹកហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និងមានមុខកាត់ទទឹង ២៣ម៉ែត្រ នៅរដូវប្រាំង និងកំពស់ពី ១៨ ទៅ ២៥ ម៉ែត្រ និងមុខកាត់ ២០ម៉ែត្រ នៅរដូវវស្សា។ ទឹកធ្លាក់ទី២ មានចំងាយពីទឹកធ្លាក់ទី១ ចំងាយ ១៥០ម៉ែត្រ។
- ដំណាក់ទី៣៖ ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះយើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស ខ្វះមធ្យោបាយធ្វើដំណើរ និងតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
ខ. រមណីយដ្ឋានទឹកជ្រោះសែនមនោរម្យៈ
ទឹកជ្រោះសែនមនោរម្យ មានទីតំាងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ដែលមានចំងាយ ៥គ.ម ពីទីរួមខេត្ត តាមផ្លូវលំគ្រួសក្រហម។ នៅសងខាងផ្លូវ មានដំណាំឧស្សាហកម្មជាច្រើនដូចជា កៅស៊ូ កាហ្វេ និងស្វាយចន្ទីជាដើម។
ទឹកជ្រោះសែនមនោរម្យ ជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាក និងបុណ្យទានជាតិយើង ពីព្រោះមានទីតាំងនៅជិតទីរួមខេត្ត។
ទឹកជ្រោះសែនមនោរម្យមាន៣ ដំណាក់គឺ៖
- ដំណាក់ទី១៖ ទឹកហូរធ្លាក់មានល្បឿនតិចៗ ដោយទឹកមានកំពស់ត្រឹមតែ ១ម៉ែត្រ និងមានមុខកាត់ពី ២ ទៅ ៤ម៉ែត្រ ប៉ុណ្ណោះ។
- ដំណាក់ទី២៖ ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សា ដែលមានកំពស់ ៦ ទៅ ៧ម៉ែត្រ និងមានមុខកាត់ ៨ម៉ែត្រ និងនៅរដូវប្រាំងទឹកមានកំពស់ពី ៧ ទៅ ៩ម៉ែត្រ និងមុខកាត់ពី ៤ ទៅ ៥ម៉ែត្រ។ នៅជាប់មាត់ជ្រោះមានកន្លែងធំទូលាយសំរាប់អង្គុយ។
- ដំណាក់ទី៣៖ ស្ថិតនៅចំងាយ ១គ.ម ពីដំណាក់ទី២ ដែលទឹកហូរធ្លាក់មានកំពស់ ១,៥ម៉ែត្រ។ នៅតំបន់នេះគ្មានអ្នកទៅកំសាន្តលេងទេ។
គ. រមណីយដ្ឋានទឹកជ្រោះរមនាៈ
ទឹកជ្រោះរមនា មានចំងាយ ១០,៥គ.ម ពីទីរួមខេត្ត។ តំបន់នេះមានទីតាំងស្ថិតក្នុងស្រុកសែនមនោរម្យ។
ទឹកជ្រោះរមនាមានទីតាំងល្អ ដោយនៅក្បែរទឹកធ្លាក់មានប្រភេទដំណាំឧស្សាហកម្មជាច្រើនដូចជា ដំណាំកៅស៊ូ កាហ្វេ ស្វាយចន្ទី ប័រ និងដើមប្រេសជាដើម។
ទឹកជ្រោះរមនា មានល្បាក់ទឹកធ្លាក់កំពស់ ៥ម៉ែត្រ និងមុខកាត់ទទឹង ១០ម៉ែត្រ នៅរដូវវស្សា និងរដូវប្រាំងទឹកមានកំពស់ ៦ម៉ែត្រ មុខកាត់ទទឹង ៨ម៉ែត្រ។ ក្រៅពីមានទឹកធ្លាក់នៅតំបន់នេះ មានដើមឈើធំៗ ដែលជាម្លប់យ៉ាងត្រជាក់ដល់ការទៅកំសាន្តនៅទីនោះ។
ឃ. រមណីយដ្ឋានទឹកជ្រោះជ្រៃធំៈ
ទឹកជ្រោះជ្រៃធំ មានទីតាំងស្ថិតក្នុងស្រុកសែនមនោរម្យ មានចំងាយ ៣៤គ.ម ពីទីរួមខេត្ត។
ទឹកជ្រោះជ្រៃធំ មានកំពស់ ១៥ម៉ែត្រ មុខកាត់ទទឹង ២ម៉ែត្រ នៅរដូវប្រាំងទឹកធ្លាក់បែកផ្សែង និងនៅរដូវវស្សាទឹកមានកំពស់ ១១ម៉ែត្រ និងទទឹងមុខកាត់ ៨ម៉ែត្រ។ ក្រៅពីទឹកធ្លាក់តំបន់នេះ មានចំការស្រឡៅព័ទ្ធជុំវិញ និងដើមជ្រៃមួយយ៉ាងធំ ដែលមានបែកមែកសាខា។ តំបន់នេះមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយអាជ្ញាធរដែនដីរៀបចំជាតំបន់ទេសចរណ៍សំរាប់ជំនួសទឹកជ្រោះប៊ូស្រា នៅរដូវវស្សាដែលមិនអាចទៅបាន។
ង. ឆ្នេរទន្លេៈ
ឆ្នេរទន្លេ មានទីតាំងស្ថិតនៅក្នុងស្រុកកោះញែក ដែលមានចំងាយ ១៥០គ.ម ពីទីរួមខេត្ត។ តំបន់ឆ្នេរនេះលាតសន្ធឹងនៅលើទន្លេស្រែពក លាយលំជាមួយកូនកោះតូចៗជាច្រើន។ ឆ្នេរនេះមានខ្សាច់ក្រហមពណ៌មាស ដែលជាកន្លែងកំសាន្តនៃអ្នកស្រុកកោះញែក។
ច. រមណីយដ្ឋានចំការស្រល់ៈ
ចំការស្រល់ មានទីតាំងស្ថិតក្នុងស្រុកសែនមនោរម្យ ដែលមានចំងាយ ៦គ.ម ពីទីរួមខេត្ត តាមបណ្តោយផ្លូវជាតិលេខ ១៤ ប៉ែកខាងស្តាំ។ តំបន់នេះបានបន្សល់ទុកនូវធម្មជាតិដើមស្រល់តាំងពីឆ្នាំ ១៩៧០ មកម្លេះ។ ចំការស្រល់នេះមានទីតាំងនៅលើខ្ពង់រាប ដែលមានដើមស្រល់រាប់រយដើម ដុះតំរៀបគ្នាជាជួរ ហើយមានកំពស់ស្មើៗគ្នា នៅផ្នែកខាងក្រោមដើមមានស្លឹកស្រល់ទុំជ្រុះពេញ ផ្ទៃដីបង្កើតជាកំរាលព្រំពណ៌មាស។ អ្នកទេសចរណ៍ទៅកំសាន្តលេងមិនចាំបាច់ក្រាលកន្ទេលទេ គឺជំនួសដោយស្លឹកស្រល់ទុំ។ តាមប្រវត្តិសាស្រ្តរបស់ចំការស្រល់បានបញ្ជាក់ថា ដើមស្រល់ទាំងនេះត្រូវបានដាំតាំងពីមុនសម័យសង្គមរាស្រ្តនិយមមកម្លេះ។
























Geography
The flag of Cambodia symbolizes the country’s slogan: Nation, Religion, King. The two large blue stripes represent royalty and the center red stripe represents the nation. The image of the white temple stands for the nation’s religion.
The romduol, a small yellowish-white flower, is the national flower of the Kingdom of Cambodia. Since ancient times, Cambodian women have often been compared to the Romduol flower because of its attractive fragrance; a unique scent that is prominent in the late afternoon and can travel over long distances with the wind. With its sturdy stems that measure up to 30cm, the Romduol plant can grow to a height of 12 meters. These plants are being planted to enhance public parks.